ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាពលម្អិត (GDAP) និងតម្រូវការថវិកាសម្រាប់អនុវត្តគម្រោង SARMIS និង NRMIS ក្នុងឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ ២០២៣

នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាពលម្អិត (GDAP) និងតម្រូវការថវិកាសម្រាប់អនុវត្តគម្រោង SARMIS និង NRMIS ក្នុងឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយការអញ្ជើញចូលរួមពីតំណាងក្រុមការងារគ្រប់គ្រងគម្រោង SARMIS និង NRMIS, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើតម្រូវការថវិកា និងផែនការសកម្មភាពលម្អិត (GDAP) ដើម្បីឱ្យមានសង្គតិភាពទៅនឹងអាទិភាពការងារឆ្នាំ២០២៤ នៃផែនការសកម្មភាពរួមដំណាក់កាលទី៤ និងស្របតាមការសម្រេចនៃកិច្ចប្រជុំគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងទៅ។

ព័ត៌មានទាក់ទង